ខ្សែ​ប្រយុទ្ធ Luis Suarez ​បាន​យល់​ឃើញ​ថា​ក្រុម Bayern Munich ​គឺ​ជា​ក្រុម​មួយ​ដែល​មាន​ភាគរយ​ខ្ពស់​ក្នុង​ការ​ឈ្នះ​ពាន​រង្វាន់ UEFA Champions League ​បាន​រដូវ​កាល​នេះ​។ក្រុម FC Barcelona ​បាន​ឡើង​វគ្ក​៨​ក្រុម​ចុង​ក្រោយ​ហើយ ​ដោយ​ត្រូវ​ប៉ះ​ជាមួយ​ក្រុម Bayern Munich ​នៅ​ទីក្រុង Lisbon ​ប្រទេស​ព័រទុយហ្គាល់។ ​ការ​ប្រកួត​នៅ​វគ្គ​៨​ក្រុម​ចុង​ក្រោយ​នេះ​ដែរ ​នឹង​លេង​ដោយ​ប្រើ​រូបមន្ដ​ថ្មី ពោល​គឺ​លេង​តែ​មួយ​ជើង​ប៉ុណ្ណោះ ​ចាញ់​ធ្លាក់​តែ​ម្ដង។ ដោយ​ការ​ប្រកួត​នឹង​ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី​១៣​ខែ​សីហា​ឆ្នាំ​២០២០​នេះ​ត​ទៅ។