Pep ៖ ទោះគ្មានជម្រើស ក៏ខ្ញុំមិនដឹកនាំ Man UTD ដាច់ខាត

អ្នកចាត់ការ Manchester City លោក Pep Guardiola និយាយថា នឹងមិនដឹកនាំ Manchester United ទេ ហើយលោកសុខចិត្តទៅដើរលំហែវិញ ជាងទៅចូលរួមនៅកីឡដ្ឋាន Old Trafford។
បុរសជនជាតិអេស្ប៉ាញធ្លាប់ជាបេក្ខជនជំនួសតំណែង Sir Alex Ferguson កាលឆ្នាំ២០១៣ តែបានសម្រេចចិត្តទៅដឹកនាំ Bayern Munich។
អតីតអ្នកចាត់ការ Barcelona អះអាងថា លោកសម្រេចចិត្តមក Man City ទៅហើយ ដូច្នេះលោកមិនទៅ Man UTD ទេ។
លោក Pep ពន្យល់ ៖"ប្រសិនបើគ្មានជម្រើស ខ្ញុំសុខចិត្តទៅដើរលេងនៅម៉ាល់ឌីវ។ ហើយបើមិនមែនម៉ាល់ឌីវទេ អាចនឹងទៅកន្លែងដែលលេងហ្គោលបាន។ ខ្ញុំមិនដឹកនាំ Man UTD ដាច់ខាត ដូចខ្ញុំមិនដឹកនាំ Real Madrid ដែរ"៕

Post a Comment

0 Comments