Neymar ៖ខ្ញុំកំពុងលេងដល់កម្រិតកំពូលហើយនៅ PSG
ខ្សែប្រយុទ្ធ Neymar បានអះអាងថាខ្លួនកំពុងឈានដល់កម្រិតកំពូលហើយ នៅពេលផ្លាស់មកលេងនៅក្រុម PSG ប៉ុន្មានឆ្នាំមកនេះ។ អស់រយៈពេល៣ឆ្នាំមកហើយដែល Neymar បានសម្រេចចិត្តចាកចេញពីក្រុម FC Barcelona មករួមក្រុមជាមួយ PSG ក្នុងតម្លៃខ្លួនខ្ពស់ជាងគេនៅលើលោកនេះ ជាង២០០លានដុល្លារ។ ការផ្លាស់មកលេងនៅទឹកដីបារាំងនេះ កីឡាករប្រេស៊ីលខាងលើបានដាក់គោលដៅជួយក្រុមឈ្នះ UEFA Champions League និងខ្លួនឯងត្រូវយកពានរង្វាន់ Ballon d’Or ឱ្យទាល់តែបាន៕ តែអស់ពេលជាយូរមកហើយនេះ បំណងប្រាថ្នារបស់គេមិនទាន់សម្រេចឡើយ។ ដោយឡែករដូវកាលនេះ PSG ហាក់មានទម្រង់លេងល្អប្លែក ហើយក៏ជាបេក្ខភាពមួយដែលលោក Wenger អតីតអ្នកចាត់ការក្រុម Arsenal មើលឃើញថាអាចឈ្នះ UCL បានដែរ។
ដោយឡែកសម្រាប់សាមីខ្លួន Neymar វិញ បានអះអាងថា៖ “អំឡុងពេល៣ឆ្នាំមកនេះ ខ្ញុំបានរៀនសូត្រចំណេះដឹងជាច្រើន។ ខ្ញុំបានរៀនរស់ឆ្លងការលំបាកនិងរីករាយ ជាពិសេសពេលរបួសដែលធ្វើឱ្យខ្ញុំមិនអាចលេងបាន។ នៅពេលនេះ ខ្ញុំមានទម្រង់លេងពេញលេញហើយ គ្រួសារ PSG គឺដូចជាគ្រួសារតែមួយអីចឹង។ ពួកគេបានជួយខ្ញុំជាច្រើន អំឡុងពេលកន្លងមកនេះ”៕ប្រភព Marca
0 Comments