អតីតសមាជិក Barcelona, Liverpool, Napoli វ័យ៣៧ឆ្នាំរូបនេះ នឹងមកដល់អង់គ្លេសនៅថ្ងៃចន្ទដើម្បីតេស្តសុខភាព និងពិភាក្សាលក្ខខណ្ឌផ្ទាល់ខ្លួន។
Aston ចង់ថែមជម្រើសអ្នកចាំទីមកក្នុងក្រុម បន្ទាប់ពី Tom Heaton របួសសរសៃពួរជង្គង់ ត្រូវសម្រាកដល់ចប់រដូវកាល។ Jed Steer ដែលជាដៃទី១របស់ Aston កាលនៅ Championship ក៏រងរបួសដែរ។
Reina ក៏ធ្លាប់លេងឱ្យ Villarreal និង Bayern Munich ផងដែរ។ គេធ្លាប់ឈ្នះពានស្រោមដៃមាស Premier League ៣រដូវកាល និងបានលើកពាន FIFA World Cup 2010 ព្រមទាំង Euro 2008 និង 2012 ជាមួយអេស្ប៉ាញ៕
0 Comments