ឯកសណ្ឋានសម្រាប់រដូវកាលថ្មី២០២០របស់ក្លិបបាល់ទាត់បឹងកេតនឹងដាក់លក់ជាសាធារណៈដល់អ្នកគាំទ្រនៅចុងខែមករា ខាងមុខនេះហើយ។ នេះបើតាមការឲ្យដឹងពីលោក បែ មករា ដែលជាអគ្គលេខាធិការក្លិប។សម្លៀកបំពាក់ថ្មីរបស់ក្រុមជើងឯកពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន ២០១៩ ត្រូវបានបង្ហាញជាផ្លូវការកាលថ្ងៃព្រហស្បតិ៍ ទី០៩ ខែមករា ដោយមានពណ៌ផ្ទៃមេឃ, លឿង, ក្រហម, ស, ខៀវ និងក្រហម។
យ៉ាងណា លោក បែ មករា មិនទាន់បញ្ជាក់ពីតម្លៃនៅឡើយទេ។
គួរដឹងដែរថា នៅរដូវកាលថ្មីនេះ បឹងកេតបានផ្លាស់ពីការប្រើឯកសណ្ឋានរបស់ FBT ទៅសហការជាមួយដៃគូថ្មីវិញ គឺ EGO Sport៕