សំណេរនេះមានន័យថា វឌ្ឍនាកា បានចាត់ទុកឃួន ឡាបូរ៉ាវី ជាអ្នកពូកែប្រើក្បាលបំផុតក្នុងចំណោមកីឡាករខ្មែរ ហើយគេបានសរសេរបន្ទាប់ពីការប្រកាសចូលនិវត្តន៍របស់រៀមច្បងខាងលើ។
គួរដឹងដែរថា បូរ៉ាវី បានប្រកាសចូលនិវត្តន៍កាលថ្ងៃព្រហស្បតិ៍ ទី០៩ ខែមករា ឆ្នាំ២០២០ពីអាជីពបាល់ទាត់។
កីឡាករមានប្រភពពីខេត្តកំពង់ចាមបានផ្ដើមអាជីពផ្លូវការនៅព្រះខ័នរាជស្វាយរៀង ដោយរួមចំណែកឈ្នះ MCL ឆ្នាំ២០១៣ និងពានសម្ដេចតេជោ ហ៊ុន សែន ឆ្នាំ២០១១ និង២០១២។
នៅរដូវកាល២០១៤ បូរ៉ាវី បានផ្លាស់ទៅបឹងកេត ជាទីរូបគេជួយឈ្នះពាន MCL ២០១៦ និង២០១៧ និងពានសម្ដេចតេជោ ហ៊ុន សែន ២០១៩។ គេក៏ធ្លាប់ឈ្នះស្បែកជើងមាសពានសម្ដេចតេជោ ៤លើកដែរនៅឆ្នាំ២០១១, ២០១២, ២០១៤ និង២០១៧។
ចប់ពីអាជីពបាល់ទាត់ អតីតខ្សែប្រយុទ្ធជម្រើសជាតិកម្ពុជារូបនេះបានទទួលការងារជាគ្រូយុវជនប្រចាំក្លិបបឹងកេត៕


0 Comments