គ្រាប់បាល់ចុងម៉ោងរបស់ Angel Correa ជួយ Atletico Madrid ផ្ដួល Barcelona ៣-២ ក្នុងប្រទេសអារ៉ាប៊ីសាអ៊ូឌីត ហើយឡើងវគ្គផ្ដាច់ព្រ័ត្រ Spanish Super Cup។Koke បានបើកការនាំមុខឱ្យ Atletico ដើមវគ្គទី២ បន្ទាប់មក Lionel Messi តាមស្មើឱ្យ Barca រួច Antoine Griezmann តែតឱ្យ Barca នាំមុខវិញ។
Alvaro Morata ស៊ុតបាល់ពិន័យ១១ម៉ែត្រយកស្មើ២-២ឱ្យ Atletico មុនពេល Correa ស៊ុតគ្រាប់ជ័យជម្នះមួយទំហឹងជើង ដែល Neto មិនអាចសង្គ្រោះបាន។
ក្នុងវគ្គផ្ដាច់ព្រ័ត្រនៅថ្ងៃអាទិត្យទី១២ខែមករាឆ្នាំ២០២០ Atletico នឹងជួប Real Madrid ដែលបានស៊ី Valencia ៣-១៕
0 Comments