ក្លិបបាល់ទាត់វិសាខាបានចេញទៅបោះជំរំហ្វឹកហាត់ និងប្រកួតកម្ដៅសាច់ដ៉ំនៅថៃ១០ថ្ងៃ មុនចូលរួមកម្មវិធី Siem Reap Super Asia Cup នៅកីឡដ្ឋាន SRU។លោក ហុក សុចិត្រា អ្នកចាត់ការទូទៅវិសាខាឲ្យដឹងថា វត្តមាននៅថៃនេះ គឺចាប់ពីថ្ងៃទី០៩ ដល់ថ្ងៃទី២០ ខែមករា។ ក្នុងនោះក្រុមលោកនឹងជួបប្រកួតជាមួយ Bangkok FC ថ្ងៃទី១០, ប៉ះ BG Pathum Thani ថ្ងៃទី១៥ និងថ្ងៃទី១៨ មករា ជួប Ayutthya United។
ដោយឡែក ការប្រកួតពានរង្វាន់ Siem Reap Super Asia Cup ដែលធ្វើឡើងនៅកីឡដ្ឋាន SRU ខេត្តសៀមរាបពីថ្ងៃទី២៣ដល់ថ្ងៃទី២៦ ខែមករា វិសាខាត្រូវប្រឈមក្លិបអង្គរថាយហ្គឺរ និងក្លិបមកពីឥណ្ឌូនេស៊ី និងម៉ាឡេស៊ី៕
0 Comments