ប្រធានក្រុម Manchester United : Ashley Young នឹងចូលរួមក្លិបយក្សអ៊ីតាលី Inter Milan នៅពេលកិច្ចសន្យារបស់គេជាមួយក្លិបអង់គ្លេសផុតកំណត់នៅដំណាច់រដូវកាល២០១៩-២០នេះ។

អតីតសមាជិក Watford និង Aston Villa វ័យ៣៤ឆ្នាំរូបនេះ អាចចេញក្នុងខែមករានេះផងមើលទៅ ប៉ុន្តែ Man Utd នៅមិនទាន់យល់ព្រមឱ្យចេញភ្លាមៗ ដោយលោក Ole Gunnar Solskjaer បានលើកឡើងថាការផ្ទេរក្នុងខែនេះទាល់តែជួយឱ្យក្រុមខ្លាំងទើបធ្វើ តែបើបណ្ដាលឱ្យក្រុមខ្សោយ គឺមិនធ្វើទេ។
Young បានចូលរួម Man Utd ក្នុងឆ្នាំ២០១១ និងលេងបាន២៦១លើកហើយ។ គេបានរួមចំណែក ជួយក្រុមឈ្នះ Premier League, FA Cup, League Cup, Europa League៕