ក្លិប Ajax បានចេញសេចក្ដីប្រកាសព័ត៌មានថា Dest បានស្នើសុំក្លិបដើម្បីចាកចេញពីកាតារដោយសារតែគេមានអារម្មណ៍ថាមិនស្រួល ហើយក្លិបយល់ពីស្ថានភាពនេះនិងបានអនុញ្ញាតឱ្យគេត្រលប់ទៅហុល្លង់វិញ និងហាត់ជាមួយក្រុមយុវជននៅ Amsterdam។
មេបញ្ជាការយោធាអ៊ីរ៉ង់ Qasem Soleimani ត្រូវបានសម្លាប់នៅព្រលានយន្តហោះ Baghdad ក្នុងប្រទេសអ៊ីរ៉ាក់ ដោយសារការវាយប្រហារពីលើអាកាស បញ្ជាដោយប្រធានាធិបតីអាមេរិក Donald Trump។ បន្ទាប់មក អ៊ីរ៉ង់ សងសឹកវិញដោយបាញ់មីស៊ីលចូលមូលដ្ឋានទ័ពរបស់អាមេរិកនៅអ៊ីរ៉ាក់។
កាលពីថ្ងៃសៅរ៍កន្លងទៅ ក្រុមបាល់ទាត់ជម្រើសជាតិអាមេរិក បានផ្អាកដំណើរការបោះជំរំហ្វឹកហាត់ក្នុងប្រទេសកាតារ ដោយសារតែភាពតានតឹងក្នុងតំបន់។
ដោយឡែក Dest វ័យ១៩ឆ្នាំ បានកើតនៅហុល្លង់ ក្នុងទីក្រុង Almere តែមានឪពុកជនជាតិអាមេរិក ហើយបានជ្រើសរើសលេងឱ្យជម្រើសជាតិអាមេរិកក្នុងខែតុលាឆ្នាំ២០១៩៕


0 Comments